logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្មេងទំនើងជាង៨០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ខណៈគេឯងអបអរឆ្នាំថ្មី
368
17-April-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្ដែង បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង១៦ករណី ឃាត់ខ្លួនជនសង្ស័យ៨៤នាក់បញ្ជូនទៅតុលាការ។ 


បើតាមរបាយការណ៍ករណីក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួននោះ មាននៅក្នុងមូលដ្ឋានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ កំពត ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង និងខេត្តសៀមរាប។ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០២៥កន្លងទៅ មានក្មេងទំនើងជាង១០នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅលេងចូលឆ្នាំក្នុងពន្ធនាគារ។ 


មែនទែនទៅ មុនការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារផ្សព្វផ្សាយអប់រំជាច្រើនលើក ដើម្បីដាស់តឿនក្មេងទំនើងកែប្រែឥរិយាបថ ខណៈថ្នាក់ដឹកនាំ និងអាជ្ញាធររដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ បានចេញសារអប់រំណែនាំ ទន្ទឹមគ្នានឹងការបង្ក្រាបពីសំណាក់កម្លាំងសមត្ថកិច្ចដោយគ្មានការលើកលែង។ 


ទាំងពីថ្នាក់ដឹកនាំ ពីអាជ្ញាធររដ្ឋបាលដែនដី និងក៏ដូចគ្នាពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រុមក្មេងទំនើងដែលកែប្រែខ្លួន នឹងមានឱកាសដូចគេដូចឯងដើម្បីជួបជុំសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក៏ប៉ុន្តែប្រសិនបើពួកគេអុកឡុករំខានសង្គម ពួកគេនឹងត្រូវចូលឆ្នាំក្នុងពន្ធនាគារ ដូចករណីខាងលើ៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ