logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM)
226
11-December-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ-នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) ដែលនឹងត្រៀមប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសេន៍ បានបង្តើតក្រុមការងារគណៈកម្មការ អនុគណៈកម្មការ ដើម្បីរៀបចំកិច្ចប្រជុំនេះឱ្យកាន់មានប្រសិទ្ធភាព។


ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំឱ្យក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ បែងចែកការងារឱ្យបានច្បាស់លាស់ទៅតាមជំនាញ ទីតាំងសម្រាប់រៀបចំកម្មវិធី កិច្ចប្រជុំនានាដែលពាក់ព័ន្ធ។

ក្នុងនោះដែរឯកឧត្តម អគ្គនាយក បានណែនាំឱ្យចាត់ចែងក្រុមការងារដែលត្រូវតាមប្រធានគណៈប្រតិភូ ភរិយារបស់គណៈប្រតិភូ និងប្រតិភូអមដំណើរ។


ជាមួយគ្នានេះដែរឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានឱ្យក្រុមការងារទាំងអស់ចាប់ផ្ដើមត្រៀមរៀបចំ គ្រប់ការងារដែលបានដាក់ជូនក្នុងតួនាទីភារកិច្ច ក្នុងសេចក្តីសម្រេច ជាពិសេសត្រូវបត់បែនទៅសភាពការណ៍ ដើម្បីឱ្យការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។


ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ