logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តក្រចេះ ស្នើដល់គ្រប់ក្រុង ស្រុក រួមនឹងសមត្ថកិច្ចត្រូវរួមគ្នាបង្រ្កាបនូវល្បែងស៊ីសងឱ្យអស់ពីដែនដីភូមិសាស្រ្តរបស់ខ្លួន ជាពិសេសនៅតាមបន្ទាត់ព្រំដែន
235
28-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មេសា និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ រួមនិងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមរៀបចំនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់នាឱកាសបុណ្យចូលឆ្នាំថ្មី ពិសេសសង្រ្កាន្តរបស់ខេត្តដែលបានរៀបចំ និងបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសាទរជាមួយសង្រ្កាន្តឆ្នាំថ្មី ដែលខេត្ត រៀបចំប្រកបដោយភាពសប្បាយរីករាយ អធិកអធម និងគោរពតាមការណែនាំរបស់អាជ្ញាធរ។ 


ឯកឧត្តម អភិបាលខេត្ត បន្តថា ៖ ជាភ័ព្វសំណាងរបស់ខេត្តក្រចេះ ដែលជាខេត្ត១ ក្នុងចំណោមខេត្តទាំង៤ នៃភូមិភាគឦសាន្ត ដែលមានសក្តានុពលក្នុងការចរាចរណ៍ដឹកជញ្ជូនទំនិញឆ្ពោះទៅច្រកព្រំដែន និងទីតាំងដឹកជញ្ជូនបន្ត ដែលបាននឹងកំណត់យកធ្វើការកសាង និងអភិវឌ្ឍន៍ក្នុងកម្មវិធីគោលនយោបាយពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យសំខាន់ៗមួយចំនួន និងជំរុញការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រជាជន តាមរយៈការទាក់ទាញក្រុមហ៊ុនអ្នកវិនិយោគឱ្យចូលមកធ្វើការវិនិយោគទុន។


ឯកឧត្តម វ៉ា ថន ក៏បានជំរុញដល់គ្រប់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាពិនិត្យតាមដាន និងធ្វើការប្រតិកម្មទៅលើប្រព័ន្ធចុះផ្សាយនូវរាល់ព័ត៌មានមិនពិតវាយប្រហារមកលើកិច្ចការងាររដ្ឋបាលខេត្ត ក៏ដូចជារដ្ឋាភិបាល ដែលបង្កឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលផ្ទុយទៅនឹងអ្វីដែលជាគោលនយោបាយរាជរដ្ឋាភិបាល បាននឹងកំពុងធ្វើ គោលបំណងតែមួយគត់គឺដើម្បីប្រជាជន រស់នៅមានការរីកចម្រើន និងការអភិវឌ្ឍក្រោមដំបូលសុខសន្តិភាពតែមួយ។


ក្នុងនោះដែរ ឯកឧត្តម ក៏បានស្នើបន្ថែមដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ រួមនិងអាជ្ញាធរជំនាញ ត្រូវធ្វើការបោសសម្អាត រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តាមន្ទីរអង្គភាពរបស់ខ្លួន នៅតាមបណ្តាទីតាំងផ្លូវសំខាន់ៗ ដើម្បីត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរខេត្តក្រចេះ ជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាស់វាលពាសកាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ និងសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ