logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំគណៈកម្មការសាខាសមាគនារីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកកំរៀង
67
23-October-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

បាត់ដំបង ៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មការសាខាសមាគនារីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខសំណេះសំណាល មន្រ្តី នៃអធិការដ្ឋាននគរបាល ស្រុកកំរៀង ក្រោមអធិបតីភាព លោកជំទាវ ទៀត តារ៉ាសាត អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ ។


ថ្លែងក្នុងពិធី លោកជំទាវ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ ប្រធានកិត្តិយស និងលោកជំទាវ រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពកោតសរសើរជូនចំពោះមន្រ្តីនគរបាលទាំងអស់ដែលកំពុងបំពេញភារកិច្ច ក្នុងការការពារ និងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។


ជាមួយគ្នានោះ លោកជំទាវ បានផ្តាំផ្ញើនូវសារលើកទឹកចិត្ត និងពាក្យពេចន៍ជូនពរពីសមរភូមិក្រោយជូនដល់មន្រ្តីនគរបាល ដែលកំពុងឈរជើងការពាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹករបស់កម្ពុជា និងត្រូវរួបរួមសាមគ្គីភាព ឯកភាពរឹងមាំ ទាំងទស្សនៈ និងគោលជំហរ ដើម្បីការពារផលប្រយោជន៍ជាតិ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។


សូមជម្រាបជូនថា ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាស្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងក្រុមហ៊ុន ព្រមទាំង អាជ្ញាធរមូលដ្ឋាន ចូលរួមជាច្រើនរូប៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ