logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ
215
02-September-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយអគ្គនាយក នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ។


រសៀលថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទស្សនកិច្ចនៅមជ្ឈមណ្ឌលបញ្ជាការ ១១២ នៃទីភ្នាក់ងារនគរបាលក្រុងសេអ៊ូល។ បន្ទាប់មកគណៈប្រតិភូ ក៏បានបន្តទស្សនកិច្ចនៅមជ្ឈមណ្ឌលឆ្លើយតបការបោកបន្លំតាមទូរគមនាគមន៍។


គណៈប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វិសាលសុខ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីជួបពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ និងធ្វើទស្សនកិច្ចសិក្សានៅទីបញ្ជាការប្រចាំបញ្ជាសន្តិសុខ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ