logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជំរុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ
152
24-November-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការងារសន្តិសុខព្រំដែន។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញបែបនេះ នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានដាក់ចេញនូវផែនការការងារ និងជំរុញដល់កងកម្លាំងត្រូវបង្កើនការទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ដែលបង្កចលាចលបំពុលសង្គមប៉ះពាល់ដល់សន្តិសុខជាតិ, បង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ឱ្យបានទូលំទូលាយ, ស្រាវជ្រាវបង្ក្រាបរាល់ទីតាំងបញ្ចាំ និងកម្ចីអនឡាញខុសច្បាប់, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព, បង្កើនការគ្រប់គ្រង បញ្ជីសំរង់ស្ថិតិប្រជាពលរដ្ឋនិងជនបរទេសស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុក, បន្តពង្រឹងការយាមល្បាត ការប្រចាំបញ្ជា ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោង ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា, ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ