logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំការពង្រឹងរបៀបរបបការងារ និងពង្រឹងការយល់ដឹងបន្ថែមដល់ រដ្ឋបាលឃុំ សង្កាត់ លើការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់
81
25-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំការពង្រឹងរបៀបរបបការងារ និងពង្រឹងការយល់ដឹងបន្ថែមដល់ រដ្ឋបាលឃុំ សង្កាត់ លើការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេស សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ត្រីពាក់ព័ន្ធ និងលោក លោកស្រីមេឃុំ ចៅសង្កាត់តាមបណ្ដាក្រុង-ស្រុកទាំង១៣។


ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវបានចាប់ផ្តើមដំណើរការតាំងពីការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ ពោលគឺគម្រោងឃុំ សង្កាត់ គឺជាគម្រោងដែលបាន ឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ហើយថវិកាដែលបានវិភាគសម្រាប់គម្រោងទាំងនេះ ត្រូវឆ្លុះបញ្ចាំងនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ 


ឯកឧត្តមបន្តទៀតថា៖ អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ លើការងារកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា ដោយត្រូវអនុវត្ត ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយត្រូវអនុវត្តតាមគោលការណ៍ នីតិវិធី ដែលមានចែងនៅក្នុងសៀវភៅណែនាំស្តីពីការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់។ 


ឯកឧត្តមបន្ថែមទៀតថា៖ គ្រប់គម្រោងនីមួយៗ នៅពេលចាប់ផ្តើមអនុវត្ត (សម្រាប់សំណង់) ត្រូវមានសៀវភៅកំណត់ហេតុការងារនៅការដ្ឋាន មេការត្រូវមានសៀវភៅកំណត់ហេតុទុក ជាប់ខ្លួនជាកិច្ចនៅការដ្ឋានសាងសង់ ឱ្យស្របតាមនីតិវិធី សម្រាប់ម្ចាស់គម្រោង ឬគណៈកម្មការគ្រប់គ្រងគម្រោង ឃុំ សង្កាត់ និងមន្ត្រីបច្ចេកទេសចារណែនាំ ឬផ្តល់យោបល់ដល់អ្នកទទួលការ ក្នុងសៀវភៅនោះនៅពេលចុះ ពិនិត្យគម្រោង។


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលរងខេត្តបានណែនាំដល់ លោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារ និងពង្រឹងរបៀបរបបការងារប្រចាំថ្ងៃបានល្អ អនុវត្តការងារឱ្យបានត្រឹមត្រូវទៅ តាមតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ