logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងប្រគល់អំណោយជូនដល់កងទ័ពជួរមុខទិសទី៤ យោធភូមិភាគ៥ ប្រចាំការក្នុងឃុំថ្មដា
71
23-October-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក សំ ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយព្រះមេគុណខេត្ត និងព្រះអនុគណក្រុង ស្រុក និង មន្ទីរ មួយចំនួន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងប្រគល់អំណោយជូនដល់កងទ័ពជួរមុខ ទិសទី៤ យោធភូមិភាគ៥ ប្រចាំការក្នុងឃុំថ្មដា ស្រុកវាលវែង ប្រកបដោយការយកចិត្តទុកដាក់ និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាង ប្រជាពលរដ្ឋ នៅសមរភូមិក្រោយ ជាមួយវីរកងទ័ពកម្ពុជា សមរភូមិមុខដ៏អង់អាចក្លាហាន។ បងប្អូនវីរកងទ័ពជួរមុខទាំងអស់ គឺជាកម្លាំងដ៏រឹងមាំ ក្នុងការពារជាតិ និងបូរណភាពទឹកដី របស់កម្ណុជាដែលមិនអាចកាត់ថ្លៃបាន។ 


ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត និងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមនាំមកនូវសេចក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកម្លាំងជួរមុខ ដើម្បីបូរណភាពទឹកដី និងភាពសុខសាន្តនៃមាតុភូមិកម្ពុជារបស់យើង។


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ