logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តកែប ទទួលបានការគាំទ្រយ៉ាងខ្លាំងនូវការរៀបចំអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
130
16-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកែប៖ រយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺថ្ងៃទី១៤ និង១៥ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ មន្រ្តីរាជការគ្រប់ប្រភេទ ប្រជាពលរដ្ឋក្នុងខេត្ត ក្រៅខេត្ត និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានអញ្ជើញមកពីគ្រប់ទិសទី ពិតជាបានកម្សាន្តសប្បាយ ជាមួយនឹងការទស្សនាការរៀបចំសង្រ្កាន្តខេត្តកែប ទទួលបាន​ភាពសប្បាយរីករាយ កោតសរសើរ និងគាំទ្រយ៉ាងខ្លាំងដល់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានយកចិត្តទុកដាក់ណែនាំ និងចាត់តាំងឲ្យមានការរៀបចំទីតាំង និងល្បែងប្រជាប្រិយ អមអរសាទរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩។ ជាពិសេស ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានរៀបចំឲ្យមានការតាំងពិព័រណ៌ម្ហូបអាហារ ដែលជាផលិតក្នុងស្រុករបស់ខេត្តកែប សម្រាប់បង្ហាញជូនបងប្អូនជនរួមជាតិ អន្តរជាតិ បានទស្សនា និងបរិភោគយ៉ាងឆ្ងាញ់ពិសារ នៅឆ្នេរលេងទឹក ខ្ញុំស្រលាញ់ខេត្តកែប ស្ថិតនៅក្រុងកែប និងឆ្នេរអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ។ តាមរយៈការរៀបចំការតាំងពិព័រណ៌ម្ហូបអាហារ អមជាមួយនឹងការលែងល្បែងប្រជាប្រិយពិតជាទទួលបានការគាំទ្រ និងស្ងើចសរសើរពីសាធារណជនចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានគិតគូររៀបចំ និងស័ក្តសមជាខេត្តទេសចរណ៍ដ៏ស្រស់បំព្រង។


ប្រភព​៖​ រដ្ឋបាល​ខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ