logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៦
337
21-November-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តក្រចេះ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៦ ក្រោមអធិបតីភាព ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់ និងលើកកម្ពស់ការទទួលខុសត្រូវ របស់យើងទាំងអស់គ្នាក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិរបស់យើង ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពមនុស្សចាស់ នៅសាលមហោស្រពខេត្ត។


ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍គូសបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺមិនមែនមានតែប្រទេសកម្ពុជាយើងទេ គឺគ្រប់ប្រទេសនៅក្នុងពិភពលោក ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ សុទ្ធតែត្រូវបានប្រារព្ធធ្វើឡើងដូចគ្នា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ។ ដោយឡែកនៅក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការបោះឆ្នោតជូនពីសំណាក់ប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់មនុស្សវ័យចាស់។


ឯកឧត្តមអភិបាលរងខេត្តបន្តថា មនុស្សវ័យចាស់នៅក្នុងប្រទេសកម្ពុជាយើង មានភ័ព្វសំណាងច្រើនជាងប្រជាជនវ័យចាស់ នៅតាមបណ្តាប្រទេសផ្សេងៗ ដោយសារតែនៅប្រទេសកម្ពុជាយើង ប្រជាជនមានទំនៀមទំលាប់ប្រពៃណី រស់ជុំគ្នាជាលក្ខណៈប្រព័ន្ធគ្រួសារ បែបនេះគឺជាសំណាញ់សុវត្ថិភាពបែបប្រពៃណី ដែលអាចជួយដល់មនុស្សវ័យចាស់មិនឱ្យជួបប្រទះបញ្ហានានា ដែលអាចកើតមានឡើងចំពោះពួកគាត់។ 


ដោយឡែកនៅក្នុងខេត្តក្រចេះ មានថ្នាក់ដឹកនាំខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត សប្បុរសជននានា ក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលតែងធ្វើសកម្មភាពសប្បុរសធម៌យ៉ាងច្រើន ដើម្បីជួយដល់មនុស្សវ័យចាស់ក្រីក្រ គ្រួសារក្រីក្រងាយរងគ្រោះ ជាពិសេសជួយដល់ជនចាស់ជរាក្រីក្រគ្មានទីពឹង ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគ្រាំទ្រគ្នា ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ៕


ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ