logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេស និងប្រសិទ្ធភាពការងារជំនាញ ដល់កងកម្លាំងនគរបាលក្រោមឱវាទ
115
04-February-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេស និងប្រសិទ្ធភាពការងារជំនាញ និងការងារចាំបាច់ផ្សេងៗ ដល់កម្លាំងនគរបាលទូទាំងខេត្ត។


កិច្ចប្រជុំនេះផ្តោតសំខាន់ៗពិភាក្សាលើរបៀបវារៈចំនួន០៣ រួមមាន៖ ១-ការងារប្រតិកម្មរហ័ស ២-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៣-ការងារសន្តិសុខជាតិ និងកិច្ចការងារចាំបាច់ផ្សេងៗ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បន្តគ្រប់គ្រងចំណូល/ចំណាកស្រុក ការស្នាក់នៅរបស់ជនបរទេស និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ។


លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់គ្រប់បណ្តានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ បើមានបទល្មើសកើតឡើងញឹកញាប់ក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបមិនបាន លោកនឹងដាក់ពិន័យដល់នាយប៉ុស្តិ៍រូបនោះ តាមបទវិន័យកងកម្លាំងនគរបាលជាតិ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ