logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ត
68
20-February-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ថោង គឹមថេង ជាអភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ត នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត។

ការតែងតាំងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងរដ្ឋបាលសាធារណៈនៅមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ថោង គឹមថេង កន្លងមក ព្រមទាំងបានជំរុញឱ្យលោកអភិបាលរងថ្មី បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ដោយអនុវត្តតាមគោលការណ៍ច្បាប់ និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។


លោក ថោង គឹមថេង បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យុត្តិធម៌ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្រុកជាំក្សាន្តឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។


ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ