logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បន្តចុះផ្សព្វផ្សាយខិត្តប័ណ្ណ ត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ សម្ភារបរិក្ខារប្រព័ន្ធបង្ការអគ្គិភ័យ នៅតាមទីកន្លែងដែលងាយរងគ្រោះ
205
11-October-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

សៀមរាប ៖ ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តចុះផ្សព្វផ្សាយខិត្តប័ណ្ណត្រួតពិនិត្យប្រព័ន្ធបង្ការអគ្គិភ័យ និងបំពង់ពន្លត់អគ្គិភ័យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ចំនួន ០៧ទីតាំង ស្ថិតនៅ ឃុំពួក ស្រុកពួកខេត្តសៀមរាប ។


ជាមួយគ្នានោះដែរ កម្លាំងជំនាញក៏បានពន្យល់ ណែនាំ អំពីវិធីប្រេីប្រាស់ បំពង់ពន្លត់អគ្គិភ័យ និងបង្ការអគ្គិភ័យ ហេីយបានស្នេីម្ចាស់អាជីវកម្មប្រេងឥន្ធនៈ ផ្លាស់ប្តូរបំពង់ពន្លត់អគ្គិភ័យដែលខូចគុណភាព និងសម្ភារបរិក្ខារប្រព័ន្ធបង្ការអគ្គិភ័យ ដែលខូច ដេីម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យ ដែលកេីតឡេីងជាយថាហេតុ ។ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ 078 773 774, 012 756 465, 070 344 766 ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ