logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ី សំណាង អញ្ជើញធ្វើបឋកថាចែករំលែកបទពិសោធន៍ការងារ ដល់សិស្សនគរបាលជាតិភូមិភាគទី៣ ស្ដីពីគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”
63
12-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ស្ពឺ ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល ដែលកំពុងសិក្សាវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគទី៣ (ត្រែងត្រយឹង) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


គោលបំណងសំខាន់នៃបឋកថានេះ គឺដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងដល់សិស្សនគរបាលជ័យលាភី លើការងារដឹកនាំ និងការអនុវត្តផ្ទាល់នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋាន។


ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏សម្បូរបែប ដែលឯកឧត្តម បានអនុវត្តជោគជ័យកន្លងមក ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា កងកម្លាំងនគរបាលគឺជាបង្អែកដ៏រឹងមាំរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែមានសីលធម៌ល្អ វិជ្ជាជីវៈច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើរាស្ត្រ។


ឯកឧត្តម វ៉ី សំណាង ក៏បានផ្ដាំផ្ញើដល់សិស្សនគរ បាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ក្នុងរួមមាន៖ ការបង្ក្រាបបទល្មើសគ្រឿង ញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងប្រកបដោយភាពស្និទ្ធស្នាល និងការបង្កើនកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងប្រជាការពារ ដើម្បីបង្កើនជំនឿទុកចិត្តពីមហា ជនដែលខ្លួនគ្រប់គ្រង ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំសាលានគរ បាលជាតិភូមិភាគទី៣ ដែលបានខិតខំបណ្តុះ បណ្តាលធនធានកងកម្លាំង ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកការពារសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិទាំងមូល៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ