logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យ និងព្យាបាលជំងឺជូនមន្ត្រីកងកម្លាំងជាង ២ម៉ឺននាក់ ក្នុងឆ្នាំ២០២៤
139
31-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃសរុបចំនួន២២.៦៧៨ នាក់ ស្រី៣.៦៧៧នាក់ ក្នុងនោះមន្ទីរពេទ្យ១៦ឧសភា ដែលជាមន្ទីរពេទ្យរ៉ាប់រងការពិនិត្យសុខភាពជូនកងកម្លាំងនគរបាលជាតិ បានពិនិត្យសុខភាព និងព្យាបាលជំងឺចំនួន ៥.២៧២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៥នេះ។ 

តាមរបាយការណ៍បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩.៤៧៥នាក់  ស្មើនឹងកំណើន១៣៩%។ នៅឆ្នាំកន្លងទៅនោះដែរ ក្រសួងក៏បានពង្រឹងកម្មវិធីអប់រំសុខភាព និងបង្ការជំងឺឆ្លង រួមមាន ការបើកវគ្គបណ្តុះបណ្តាលអប់រំសុខភាពប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដល់គ្រូបង្គោលក្នុងជួរកងកម្លាំងនគរបាលជាតិចំនួន៥ខេត្ត និងរៀបចំសិក្ខាសាលាស្ដីពីសុខភាពនគរបាល ក្រោមមូលបទ«ការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិខ្លាញ់ ជំងឺលើសជាតិអាស៊ីតអ៊ុយរិចក្នុងឈាម និងជំងឺទឹកនោមផ្អែម» នៅស្នងការដ្ឋាននគរបាលខេត្តចំនួន៤ មានអ្នកចូលរួម៣២០រូបស្រី៩៤នាក់។ 


ក្រៅពីនេះ ក្រសួងបានផ្សព្វផ្សាយអប់រំអំពីការការពារជំងឺគ្រុនចាញ់ ដល់កងកម្លាំងនគរបាលជាតិនៅខេត្តរតនគិរី និងខេត្តព្រះវិហារបើកផ្តល់ឱសថបរិក្ខារវេជ្ជសាស្រ្តគោលរបបជូនបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥ និងអង្គភាពប្រមូលផ្តុំចំនួន១២អង្គភាព និងប្រគល់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៩ សរុបចំនួន២១.៣៥០មុង។ 


លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់មន្ត្រីជាប្រចាំ ដោយសារសុខភាពរបស់មន្ត្រី គឺជាកត្តាកំណត់នៃផលិតភាព និងប្រសិទ្ធភាពការងារជូនអង្គភាព ជាតិ និងប្រជាជន។ លោកបានបញ្ជក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសុខាភិបាលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ស្របតាមមូលដ្ឋានបច្ចេកទេសសុខាភិបាល នៅក្នុងឆ្នាំ២០២៤ ក្រសួងបានយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ទាំងជំនាញរបស់មន្ត្រីពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស និងការពង្រឹងគុណភាពឱសថ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិនានា ដើម្បីកៀរគរការគាំទ្របច្ចេកទេស និងធនធានសម្ភារៈ ក៏ដូចជាការបណ្ដុះបណ្ដាលបំពាក់បំប៉នជំនាញផងដែរ៕ 


ប្រភព៖ មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ