logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) និងសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវចំនួន ៦ខ្សែ
584
02-June-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយករងគម្រោង កែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) និងស្នើសុំផ្តល់ កិច្ចសហការដល់ដំណើរការសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវចំនួន ៦ខ្សែ ក្នុងខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ ២០២៥។ 


កិច្ចប្រជុំ នេះក៏បានពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្នើសុំផ្តល់កិច្ចសហការ សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) ក្នុងពេលសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវ ដែលបានជ្រើសរើសក្នុងខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ឱ្យបានជោគជ័យ។ 


តាមរយៈនេះក្រសួងអភិវឌ្ឍន៍ជនបទបានជ្រើសរើសខ្សែផ្លូវក្នុងខេត្តបន្ទាយមានជ័យចំនួន ៦ខ្សែ ប្រវែងសរុប ១៣៥,១០ គ.ម នឹងត្រូវកែលម្អលើកម្រិតគុណភាពផ្លូវទៅជាក្រាលកៅស៊ូពីរជាន់ ឬកម្រាល បេតុងនៅក្នុងឆ្នាំ២០២៦ខាងមុខ បច្ចុប្បន្នផ្លូវទាំង៦ខ្សែនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាគ្រោងប្លង់ បច្ចេកទេសលម្អិតដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Nippon Koei។ 


សូមបញ្ជាក់ថា គម្រោងផ្លូវទាំង៦ខ្សែ រួមមាន ១-ផ្លូវបាល័ង្គជ្រៃ (ស្រុកមង្គលបូរី-ស្រុកម៉ាឡៃ) មានទទឹង៨ម៉ែត្រ ប្រវែង២៤,១០គីឡូម៉ែត្រ, ២-ផ្លូវស្ពានស្រែ (ភ្នំស្រុក-ព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ប្រវែង២៤គីឡូម៉ែត្រ, ៣-ផ្លូវតាភូ  (ស្រុកភ្នំស្រុក-ព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ដែលមានប្រវែង២៩គីឡូម៉ែត្រ, ៤-ផ្លូវតែហាំង (ឃុំស្វាយចេក) ទទឹង៨ម៉ែត្រ ប្រវែង២៥គីឡូម៉ែត្រ, ៥-ផ្លូវស្រែល្អ (ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៨គីឡូម៉ែត្រ និង៦-ផ្លូវរលួស-ភូមិថ្មី (ស្វាយចេក-ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៤គីឡូម៉ែត្រ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ