ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ទ្រី សុខហេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីវិសោធកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងសុីសង ដែលមានការអញ្ជេីញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានក្រុមប្រឹក្សានីតិកម្ម លោកឧត្តមសេនីយ៍ត្រី លោក វរសេនីយ៍ឯក វរសេនីយ៍ទោ ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីវិសោធកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងសុីសង ប្រមាណ១៦រូបផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារបច្ចេកទេសបានពិនិត្យពិភាក្សា កែសម្រួលបញ្ចប់សេចក្តីព្រាងច្បាប់នេះ ដើម្បីគោរពជូន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងសុីសងនេះពិនិត្យ និងសម្រេច។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ