logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម
114
25-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានដំណឹងភ្លាមៗពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន អំពីករណីអគ្គិភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះអន្តរាគមន៍ ពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ រហូតគ្រប់គ្រងស្ថានការណ៍បានក្នុងរយៈពេលខ្លី។

 

បើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគ្គិភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៩:៤០នាទី ដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ បានធ្វើការពន្លត់អោយរលត់ជាស្ថាពរ ។ ប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ចំនួន ០៦គ្រឿង -ឡានពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៣គ្រឿង ឡានពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ២គ្រឿង ឡានពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១២ស៊ីទែន។

 

ម្ចាស់ផ្ទះទី១ ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ៦៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង ៦x១២ម៉ែត្រ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ករណីនេះបានរៀលដាលដល់ផ្ទះអ្នកជិតខាងចំនួន ២ផ្ទះ។

ម្ចាស់ផ្ទះទី២ ឈ្មោះ ស៊ឹង ស្រី ភេទស្រី អាយុ ៥៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង៧ x ១២ម៉ែត្រ។

 

ម្ចាស់ផ្ទះទី៣ ឈ្មោះ អោក សារ៉ូ ភេទស្រី អាយុ ៧២ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាតផ្ទះមានទំហំទទឹង ៤x៥ ម៉ែត្រ (ឆេះឡាបជញ្ជាំង១ម៉ែត្រ)។ ករណីខាងលើនេះចំពោះសម្ភារៈក្នុងផ្ទះឆេះទាំងស្រុងរួមមានថវិកានិងឯកសារមួយចំនួន។ ករណីនេះបណ្ដាលអោយរបួសម្ចាស់ផ្ទះ ១នាក់ របួសស្រាល៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ