ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទីប្រឹក្សា ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន/សា្ថនីយ៍ អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ថ្នាក់ដឹកនាំ នៃចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ ស្វាគមន៍ដល់សមាជិកសមាជិកា ដែលចូលរួមកិច្ចប្រជុំទាំងអស់ និងបានជំរុញអោយចូលរួមផ្តល់ធាតុចូលអោយបានផុលផុស ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការនៃការរៀបចំសន្និបាតរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ មានភាពពេញលេញ គ្រប់ជ្រុងជ្រោយ ដែលឆ្លុះបញ្ចាំងនូវក្នុងរូបភាពឌីជីថល ហើយឆ្លើយតបទៅនឹងគោលការណ៍ ក៏ដូចជាគោលនយោបាយរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ