logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា ធ្វើបទបង្ហាញអំពីបទពិសោធន៍​ក្នុងការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡង ប្រណាំង អនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ »មានសុវត្ថិភាព
566
13-February-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើបទបង្ហាញអំពីបទពិសោធន៍ក្នុងការផ្ដល់សេវាសាធារណៈតាមអង្គភាពច្រកចេញចូលតែមួយទៅកាន់អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ »មានសុវត្ថិភាព។


ឯកឧត្តម អ៊ុន ចាន់ដា បានចែករំលែកបទពិសោធន៍អំពី​ការផ្ដោតសេវារដ្ឋបាលនៅច្រកទ្វារចេញចូលតែមួយ និងគាំទ្រដំណើរការនៃការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក និងយន្តការច្រកចេញចូល​តែមួយរដ្ឋបាលឃុំ សង្កាត់ យោងតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការរដ្ឋបាលខេត្តកំពង់ចាមខិតខំអនុវត្តការងារដោយយកចិត្តទុកដាក់ប្រកបដោយស្មារតីខ្ពស់ទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលក្រសួងស្ថាប័នក្រុមប្រឹក្សា និងប្រជាពលរដ្ឋខេត្តកំពង់ចាមជំរុញឲ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានលើកឡើងអំពីចំណុចគោលធំៗមួយចំនួន ដើម្បីឱ្យសម្រេចបាននៅក្នុងចក្ខុវិស័យ ៣គឺ វិស័យកសិកម្មវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ រដ្ឋបាលខេត្តកំពង់ចាម ត្រូវអនុវត្តនូវការងារមួយចំនួនរួមមាន

១ ការរក្សាសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

២ ពង្រឹងប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈ(សេវារដ្ឋបាល)

៣ រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងអតិផរណា

៤ ពង្រឹងការងារអភិវឌ្ឍន៍និងបង្កើតបរិយាកាសវិនិយោគ

៥ ចូលរួមសកម្មភាពកំណែទម្រង់របស់រាជរដ្ឋាភិបាល


ការងារសំខាន់ៗទាំង៥ នេះដើរតួយ៉ាងសំខាន់ជា​ពិសេសក្នុងការផ្ដល់​សេវាសាធារណៈជូនប្រជាពលរដ្ឋ។


ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ការផ្ដល់សេវារដ្ឋបាលតាមរយៈ អង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាល ឃុំ សង្កាត់ ពិតជាមានសារៈសំខាន់ណាស់ និងបង្កភាពងាយស្រួលនិងជំនឿទុកចិត្តជូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនិងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ស្របតាមគោលនយោបាយដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាឱ្យបានកៀកចិត្តប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងឆ្លើយតបទៅនឹងកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ