logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកចំនួន ១១១គ្រួសារ ដែលបានមកស្នាក់រស់នៅបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញ
125
10-January-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកចំនួន ១១១គ្រួសារ ដែលបានមកស្នាក់រស់នៅបណ្តោះអាសន្នក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់នាំគ្រប់ជាន់ថ្នាក់ចំពោះបងប្អូនក្រុមគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹក ដែលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូនគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋភៀសសឹកបានមកស្នាក់នៅបណ្តោះអាសន្ននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់បឹងទំពន់ទី១ និងក្រុមការងារចុះជួយក្នុងសង្កាត់បឹងទំពន់ទី១ បន្តយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់គ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងគ្រួសារភៀសសឹកទាំងអស់ឲ្យបានល្អ និងសូមធ្វើការគោរពកោតសរសើរបំផុតនូវវីរភាពដ៏អង់អាចក្លាហាននៃការលះបង់សព្វបែបយ៉ាងរបស់វីរកងទ័ពនិងវីរនគរបាលជាតិដែលបានបំពេញភារកិច្ចយ៉ាងមោះមុតតាមបទបញ្ជាថ្នាក់ដឹកនាំការពារបូរណភាពទឹកដីកម្ពុជាយើង និងក្នុងនាមយើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយនៅតែបន្តគាំទ្រយកចិត្តទុកដាក់គិតគូរចំពោះវីរកងទ័ព វីរនគរបាលជាតិ តាមរយៈការជួយគាំទ្រទាំងស្មារតី សម្ភារ និងថវិកាជាដើម។ឯកឧត្តមស្នងការក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បន្តគាំទ្រនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគឺនាំគ្នាបន្តសាមគ្គីឲ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថមថវិកានិងសម្ភារ ស្បៀងអាហារមួយចំនួនជូនដល់គ្រួសារវីរកងទ័ព វីរនគរបាលជាតិនិងគ្រួសារភៀសសឹកដើម្បីជួយដោះស្រាយសម្រួលបញ្ហាទុក្ខលំបាករបស់បងប្អូនផងដែរ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ