ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ ព្រមទាំងលោក លោកស្រី និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
អង្គប្រជុំបានពិភាក្សានិងលើកយោបល់ទៅលើកម្មវិធី និងរបៀបវារៈសម្រាប់ត្រៀមការរៀបចំអបអរសាទរសង្រ្កាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃនាពេលខាងមុខ តាមកិច្ចសាសនា ទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ និងកម្មវិធីសង្រ្កាន្ត ដូចជាការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ