សម្តេចក្រឡាហោម​ ស​ ខេង​ និងលោកជំទាវ ផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់បងប្អូនជាជនរងគ្រោះនៅក្នុងសោកនាដកម្មរលំបាក់អគារក្នុងខេត្តព្រះសីហនុ
June 23, 2019    អ្នកទស្សនា :

      ​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ព្រមទាំងមន្ត្រីរាជការស៊ីវិល​ និងនគរបាលជាតិ​ ទាំងអស់​ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់បងប្អូនជាជនរងគ្រោះនៅក្នុងសោកនាដកម្មរលំបាក់អគារក្នុងខេត្តព្រះសីហនុ។

   ​    ក្នុងសាររំលែកទុក្ខរបស់ ​សម្តេចក្រឡាហោម នៅថ្ងៃសៅរ៍​ ៥រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ ថា «​ ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល​ និងនគរបាលជាតិ​ នៃក្រសួងមហាផ្ទៃ​ មានសេចក្តីរន្ធត់តក់ស្លុត​ ប្រកបដោយទុក្ខព្រួយដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត​ ចំពោះសោកនាដកម្មរលំបាក់អគារកម្ពស់ប្រាំពីរជាន់  នៅព្រឹកព្រហាមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឱ្យបាត់បង់ជីវិត និងរងរបួសដល់បងប្អូនជនរួមជាតិជាកម្មករ កម្មការិនី ដែលបម្រើការងារនៅការដ្ឋាននោះ៕ មុនីរម្យ

ខ្លឹមសារទាំងស្រុង មានដូចខាងក្រោម៖

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ