ឯកឧត្តម ចាន់ អ៊ាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន
May 31, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីផែនការវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន និងបណ្តាអគ្គនាយកទាំងអស់ដែលជាសេនាធិការក្រសួងមហាផ្ទៃ។

      ឯកឧត្តម នាយឧត្តមសេនីយ៏ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនអង្គប្រជុំ ស្តីពីការបណ្តុះបណ្តាលរយៈពេលវែង មធ្យម និងរយៈពេលខ្លីដល់មន្រ្តីនគរបាល និងមន្រ្តីស៊ីវិលកម្ពុជា ក្នុងឆ្នាំកន្លងទៅ។

      ឯកឧត្តម នាយឧត្តមសេនីយ៏ ប៉ោ ភក្តិ មានប្រសាសន៍បន្តថា  យោងតាមដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលដឹកនាំដោយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ហើយជាឆ្នាំអនុវត្តកិច្ចសហប្រតិបត្តិការច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។ ដែលក្នុងនោះ គឺបាននិយាយអំពីការកសាងសមត្ថភាពមន្រ្តី ដែលក្រសួងសន្តិសុខសាធារណៈចិន នឹងជួយលើកកម្ពស់កសាងសមត្ថភាពកងកម្លាំងនគរបាលជាតិកម្ពុជា តាមរយៈការផ្តល់ការបណ្តុះបណ្តាលលើជំនាញ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រឆាំងអំពើភេរវកម្ម អំពើឆបោកតាមប្រព័ន្ធទូរគមនាគម និងល្បែងស៊ីសងតាមប្រព័ន្ធអីនធើណែត។

      សូមបញ្ជាក់ផងដែរថា ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅ គឺមានចំនួន ១០៥នាក់ ក្នុងមួយឆ្នាំ៕ រតនា

ដោយ៖ នាយកដ្នានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ