អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកខ្សាច់កណ្តាល
May 29, 2019    អ្នកទស្សនា :

     នារសៀលថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ​ដឹកនាំកិច្ចប្រជុំពិភាក្សាលើ​របាយការណ៍​ស្តីពី លទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកខ្សាច់កណ្តាល តាមការចុះផ្សាយ​លើសារព័ត៌​មានមន​សិការ កាលពីខែកុម្ភៈ ឆ្នាំ២០១៩   និងចុះអធិការកិច្ចនៅស្រុកឈូក ខេត្តកំពត តាមការចុះផ្សាយរបស់គេហទំព័រ kdaily-news កាលពីខែមេសា ឆ្នាំ២០១៩ ដោយកិច្ចប្រជុំនេះ រៀបចំឡើងនៅ​សាលប្រជុំ​អគ្គាធិការដ្ឋាន និង​អញ្ជើញ​ចូលរួមមាន ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាន​នាយក​ដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ