អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះអនុស្សារណៈយោគយល់ស្តីពីការផ្លាស់ប្តូរ ព័ត៌មាន​ពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយអង្គភាពស៊ើប ការណ៍ហិរញ្ញវត្ថុកម្ពុជា
March 28, 2019    អ្នកទស្សនា :

     នៅព្រឹកនេះ  ថ្ងៃ ទី២៨  ខែមីនា  ឆ្នាំ២០១៩  នៅធនាគារជាតិនៃកម្ពុជា  អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះអនុស្សារណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់​ព័ន្ធនឹងការសម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រោមអធិបតី​ភាពឯកឧត្តម  នាយឧត្តមសេនីយ៍  ជួន  សុវណ្ណ  អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និង​ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិ  និងជាក្រុមប្រឹក្សាភិបាលអង្គភាព​ស៊ើបការណ៍ហិរញ្ញ​វត្ថុកម្ពុជា។

     គោលបំណងសំខាន់នៃការចុះអនុស្សារណ:យោគយល់ស្តីពីការផ្លាស់​ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាត​ប្រាក់​និងហិរញ្ញប្បទានភេរវកម្ម គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយរួម​គ្នាស្វែងរកនិងទប់ស្កាត់ លុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មព្រមទាំងចូលរួមពង្រឹង​ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។

     សូមបញ្ជាក់ថា អនុស្សារណយោគយល់នេះចុះហត្ថលេខាដោយឯកឧត្តម  នាយឧត្តមសេនីយ៍ មាស វិរិទ្ធ  អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងឯកឧត្តម  ង៉ែត សុវណ្ណរិទ្ធ  អគ្គលេខាធិការរង​នៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ។

    គួររំលឹកថា  គិតត្រឹមខែមីនា  ឆ្នាំ២០១៩នេះ  អង្គភាពស៊ើបបការណ៍ហិរញ្ញវត្ថុកម្ពុជា  បានចុះអនុស្សា​រណ:យោគយល់ជាមួយស្ថាប័នក្នុងស្រុកបានចំនួន១៤  និងអន្តរជាតិបានចំនួន២២រួចមកហើយ៕ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ