ក្រសួងមហាផ្ទៃ ប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពីការងារបច្ចេកទេស APIS
February 18, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការអន្តរក្រសួង ក្រុមការងារលេខាធិការដា្ឋន បានបើក​កិច្ច​ប្រជុំក្រុមការងារបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួងអនុវត្តគោលការណ៍​សម្រេចរបស់​រាជរដ្ឋា​ភិបាលក្នុងការបង្កើតប្រព័ន្ធទទួលព័ត៌មានអ្នកដំណើរមុខពេលមកដល់ (APIS)​ ​ប្រព័ន្ធ​ទិ​ន្នន័យ​បច្ចេក​ទេសវិទ្យាគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនបរទេស ស្នាក់នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងផ្តល់សេវាប្រហាក់ប្រហែល ដោយមានការអញ្ជើញចូលរួមក្រសួង ស្ថាប័នពាក់ព័ន្ធជា​ច្រើន​ផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បី ប្រមូលធាតុចូលលើការងារ នីតិវិធី​ក្នុង​ការអនុវត្តគោល​របស់រាជ​រដ្ឋាភិបាល និងផែនការសកម្មភាពជាក់ស្តែង។

          គួររំលឹកដែរថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងអនុវត្តគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតប្រព័ន្ធទទួលព័ត៌មានអ្នកដំណើរមុខពេលមកដល់ (APIS)​ ​ប្រព័ន្ធទិន្នន័យបច្ចេកទេសវិទ្យា​គ្រប់​គ្រង​ជនបរទេសអន្តោប្រវេសន្ត និងជនបរទេស ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងទីតាំង​ផ្តល់​សេវាប្រហាក់ប្រហែល ដែលដឹកនាំ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជាប្រធាន និងមានសមាជិកចំនួន៥រូប៕គឹមអាន

          ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ