ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងស្ថានភាពនៃការអនុវត្តមុខងារអភិវឌ្ឍន៍ និងមុខងារផ្តល់សេវារដ្ឋបាលដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
March 22, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រទី ២២ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងស្ថានភាពនៃការអនុវត្តមុខងារអភិវឌ្ឍន៍ និងមុខងារផ្តល់សេវារដ្ឋបាលដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញបច្ចេកទេសនានាជាច្រើននាក់ផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង

-បង្ហាញពីស្ថានភាពស្តីពីការអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ទាំងមុខងារអភិវឌ្ឍន៍ និងមុខងារផ្តល់សេវារដ្ឋបាល)

-បង្ហាញពីការរៀបចំបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

-ពិភាក្សាលើបញ្ហាប្រឈមដែលជួបប្រទះកន្លងមក ដើម្បីលើកជាដំណោះស្រាយជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច និងចាត់វិធានការបន្ត

សូមបញ្ជាក់ផងដែរថា អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែ មួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តម្រូវឱ្យរដ្ឋបាលរាជធានី ខេត្តនីមួយៗ បង្កើតឱ្យមានអង្គភាពច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន និងបង្កើតឲ្យមានយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់។

ទន្ទឹមនេះ តាមរយៈអនុក្រឹត្យលេខ១៨២ លេខ១៨៣ លេខ១៨៤ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ និងរដ្ឋបាលស្រុក រាជរដ្ឋាភិបាលបានតម្រូវឲ្យគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ។

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សារអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ