កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការងារ​បណ្តុះបណ្តាល​របស់​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​និង​ផ្សព្វផ្សាយ​អប់រំ​
March 15, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាព​ការងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការងារ​បណ្តុះបណ្តាល​របស់​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំ​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានលើកឡើងថា បើទោះបីជាការអនុវត្តប្រព័ន្ធមួយចំនួននៅមានភាពយឺតយ៉ាវ ប៉ុន្តែ ក្រុមការងារពាក់ព័ន្ធបានប្រឹងប្រែង ដោះស្រាយនូវបញ្ហាប្រឈមនានា ដើម្បីធ្វើយ៉ាងឱ្យកិច្ចការងារអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានអាចដំណើរការបានទាន់ពេលវេលា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ​ អ៊ីវ​ វាសនា​ អគ្គនាយករង បានធ្វើសេចក្ដីរាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារសិក្សា កសាង និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ដោយលើកឡើងថា មន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋា​ន​បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានរដ្ឋបាល ដើ​ម្បីកំណត់នូវ​ប្រព័ន្ធ​អាទិភាព​ សិ​ក្សាអំពីស្ថានភាពប្រព័ន្ធ​ តម្រូវការមុខងារ​ លំហូរ​ការងារ​ រួច​រាល់មួយចំនួនធំ​ដេីម្បី​លេីក​គម្រោង​អភិវឌ្ឍន៍​។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ គឹម សិរីវុឌ្ឍ អគ្គនាយករង ក៏បានរាយការណ៍ពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំខាន់ៗ​របស់​ក្រសួងមហាផ្ទៃ​ និងការងារបណ្ដុះបណ្ដាលដែលត្រៀមនឹងដាក់ឱ្យអនុវត្ត នាពេលខាងមុខ។

បន្ទាប់ពីស្ដាប់នូវសេចក្ដីរាយការណ៍របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកន្លងមក ហើយឯកឧត្តម បានណែនាំឱ្យក្រុមការងារបន្តអនុវត្តការងារពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការគោរពស្នើសុំប្រជុំ ពិភាក្សា និងរាយការណ៍ពីវឌ្ឍនភាព និងលទ្ធផលការងារជូនថ្នាក់ដឹកនាំក្រសួង និងគោរពស្នើសុំអនុសាសន៍ណែនាំបន្តទៀត៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ