ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
December 01, 2023    អ្នកទស្សនា :

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី0១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយតំណាងនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងជំនួបនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍សម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងសម្តែងនូវការអរគុណចំពោះក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលបានផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់មន្ត្រីរបស់ក្រសួងមហាផ្ទៃ និងផ្តល់នូវឧបករណ៍ និងសម្ភារៈប្រើប្រាស់ក្នុងក្របខណ្ឌបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ដល់ក្រសួងមហាផ្ទៃ នាពេលកន្លងមក។​ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៅលើបញ្ហាបច្ចេកវិទ្យាឌីជីថល ហើយក្រសួងទាំងពីរដែលជាសេនាធិការររបស់រាជរដ្ឋាភិបាលនឹងបន្តជម្រុញ ក៏ដូចជាធ្វើការរួមគ្នា​ ដើម្បីបំពេញកិច្ចការងារយុទ្ធសាស្ត្រ ការផ្តល់សេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយឱ្យបានលឿន រហ័ស ចំណាយពេលវេលាតិច​ ដើម្បីបានជាប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ  ក៏បានលើកឡើងអំពីកិច្ចការងារសំខាន់ៗមួយចំនួន ដែលក្រសួងទាំងពីរត្រូវបន្តធ្វើការរួមគ្នាផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្តែងនូវការឯកភាព ចំពោះការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍​ រដ្ឋលេខាធិការ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកឡើងដោយសង្ខេបបន្ថែមនូវកិច្ចការងារ ដែលក្រសួងទាំងពីរបានបំពេញរួមគ្នានាពេលកន្លងមកផងដែរ។

ក្រោយបញ្ចប់ជំនួបពិភាក្សា ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបង្ហាញការសារទចំពោះលទ្ធផលជាផ្លែផ្ការ និងការឯកភាពគ្នាលើ ចំណុចរួមសំខាន់ៗដែលបានលើកឡើងក្នុងអង្គប្រជុំ ក្នុងនោះក្រសួងទាំងពីរក៏នឹងបន្តកិច្ចហការរួមគ្នាបន្ថែមទៀត ក្នុងគោលបំណងចូលរួមចំណែកការពារសុខសន្តិភាព​និងសុវត្ថិភាពលើវិស័យបច្ចេកវិទ្យាជូនប្រជាពលរដ្ឋប្រកបដោយកិត្យានុភាព៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ