ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្តីពី “ការការពារទិន្នន័យ និងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន”
December 01, 2023    អ្នកទស្សនា :

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្តីពី “ការការពារទិន្នន័យ និងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន” ដែលរៀបចំឡើងដោយមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ (មូលនិធិខុនរ៉ាដ) សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនាយកដ្ឋានកិច្ចសហប្រតិបត្តិការបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សិក្ខាសាលានេះមានគោលបំណងប្រមូលផ្តុំអ្នកជំនាញ អ្នកអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងពីក្រៅប្រទេស ដើម្បីចែករំលែកទស្សនទាន និងពិភាក្សាជុំវិញការអភិវឌ្ឍច្បាប់ការពារទិន្នន័យ និងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចូលរួមផ្តល់នូវធាតុចូលពាក់ព័ន្ធនឹងការគ្រប់គ្រង ការកសាងទំនុកចិត្តនៃអត្តសញ្ញាណឌីជីថល ក្នុងប្រព័ន្ធអេកូឌីជីថលកម្ពុជា និងបានចែករំលែកអំពីបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់ស្តីពី “បទល្មើសបច្ចេកវិទ្យាព័ត៌មាន” ដែលក្រសួងមហាផ្ទៃកំពុងដឹកនាំក្នុងការកសាងសេចក្តីព្រាងច្បាប់នេះ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ