អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
November 30, 2023    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារS ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈអធិបតី និង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍ដោយសងេ្ខបជូនអង្គពិធីបានជ្រាប អំពីលទ្ធសកម្មភាពការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន។ ក្នុងពិធីនេះដែរ ក៏បានអនុញ្ញាតឲ្យលោកប្រធាននាយកដ្ឋាន ចំណុះអគ្គាធិការដ្ឋាន បានធ្វើបទអន្តរាគមន៍អំពីចំណុចខ្លាំង ចំណុចខ្វះខាត និង បញ្ហាប្រឈម ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះផងដែរ។

បន្ទាប់ពីស្តាប់សេចក្ដីរាយការណ៍ អំពីលទ្ធផល សកម្មភាពការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤ ព្រមទាំងបទអន្តរាគមន៍រួចមក ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ គណ:អធិបតី បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។ ទន្ទឹមនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំមួយចំនួនជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច និងមានសាមគ្គីភាពល្អ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ