លេខាធិការដ្ឋាន គ.ជ.អ.ប.រៀបចំកិច្ចប្រជុំពិភាក្សា អំពីកម្មវិធីរយៈពេល៥ ឆ្នាំស្តីពីការ​ប្រែ​ប្រួល​អាកាស​ធាតុដំណាក់កាលទី២ (២០២៤-២០២៨)
November 30, 2023    អ្នកទស្សនា :

នៅ​ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈុន ប៊ុន​ណា​​រ៉ា ប្រធានអង្គភាពគ្រប់គ្រង និង គាំទ្រកម្មវិធីនៃលេខាធិការដ្ឋានគណៈកម្មា​ធិការជាតិ​សម្រាប់កា​រអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)  បានអញ្ជើញដឹកនាំកិច្ចប្រជុំ​​ពិភា​ក្សា​អំពីការរៀ បចំកម្មវិធីរយៈពេល៥ឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (២០​២៤-​២០​២៨) ដោយ មាន​ការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គកា​រសង្គម​ស៊ីវិល និង​​​ ភាគីពាក់ព័ន្ធជាច្រើនរូបទៀត ។

ជាកិច្ចចាប់ផ្តើម ​ឯកឧត្តម ឈុន ប៊ុន​ណា​​រ៉ា ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេ​ខាធិ​ការដ្ឋា​ន​គ​ណៈកម្មា​ធិ​ការ​ជាតិ​​សម្រាប់កា​រអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)  បាន​មានមតិបើកអង្គប្រជុំ និង ​បង្ហាញពីគោលបំណងនៃការរៀបចំកម្មវិធីរយៈពេល៥ឆ្នាំ ស្តីពីការ​ប្រែប្រួ​ល​អាកា​ស​​ធាតុដំណាក់កាលទី២ (២០​២៤-​២០​២៨)នេះឡើង។

ឯកឧត្តម មានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធី រយៈ​ពេ​ល​៥​ឆ្នាំ​​(២០២១-២០២៥) ដែលបានអនុវត្តនាពេលកន្លងទៅ និងពិគ្រោះយោបល់ ប្រមូ​លធា​តុចូល​សម្រា​ប់​រៀ​​បចំ​កម្មវធីរយៈពេល៥ឆ្នាំ ពីការ​ប្រែប្រួ​ល​អាកា​ស​​ធាតុ ដំណាក់កាលទី​២ ឱ្យទទួ​ល​បាន​លទ្ធ​ផល​កាន់​តែ​ល្អ​ប្រសើរ។

នាឱកាសនោះដែរ លោក ឆេង វឌ្ឍនៈ អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីបា​នធ្វើ​បទ​បង្ហាញជូ​ន​អង្គ​ប្រជុំទាំងមូលអំពីលទ្ធផលនៃការអនុវត្តកម្មវិធីរយៈពេល៥ឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុដំ​ណា​ក់​​​កាលទី១(២០២១-២០២៥) ព្រមទាំងបង្ហាញអំពីដំណោះស្រាយ និងសេចក្តី​ណែនាំស​ម្រាប់​ការរៀប​ចំកម្មវិធីរយៈពេល៥ ឆ្នាំ្តពីការប្រែប្រួលអាកាសធាតុ (២០២៤-២០២៨)។ ក្នុងនោះ លោក ឆេង វឌ្ឍនៈ បានធ្វើការពន្យល់ពីគោលបំណងរបស់គម្រោងនេះ ក្នុងន័យដើម្បីកាត់បន្ថយ ឬបន្សាំទៅ​នឹងអា​​កាស​ធាតុ រួម​បញ្ចូលទាំងការបន្ស៊ីគម្រោ​ង​នេះ​ជាមួយកម្មវិធីប្រទេសក្នុងក្របខណ្ឌមូ​លនិធីពី​មូល​និ​​ធីអាកាស​ធាតុបៃតង(GCF)។

បន្ទាប់ពីការធ្វើបទបង្ហាញពីសំណាក់ លោកអនុប្រធានអង្គភាពគ្រប់គ្រង និង គាំទ្រកម្មវិធី ព្រមទាំង​កិច្ច​ពិ​ភា​​ក្សា ពិ​គ្រោះ​​​​យោបល់ និងផ្តល់ធាតុចូលរបស់អង្គប្រជុំទាំងមូលរួចហើយនោះ ឯកឧត្តម ឈុន ប៊ុន​ណា​​​រ៉ាមា​នប្រសាសន៍ បង្ហាញនូវក្តីសង្ឃឹម ក៏ដូចជាការរំពឹងទុកខ្ពស់ថា ក្រសួង-ស្ថាប័ន ដៃគូ​អភិ​វឌ្ឍ​ន៍ និង​ អ​ង្គកា​រ​សង្គមស៊ីវិលពាក់ព័ន្ធយល់ច្បាស់អំពីដំណើការ និងនីតិវិធីសម្រាប់រៀបចំកម្មវិធីរយៈពេល៥ ឆ្នាំ​ស្តី​ពីការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (២០២៤-២០២៨) ព្រមទាំងរួមគ្នាអនុវត្ត​គម្រោ​ង នេះ​​ដើម្បីដោះ​ស្រា​យបញ្ហា​ប្រឈម ស្របតាមការបំរែបំរួលអាកាសធាតុដែលកម្ពុជាកំពុងជួបប្រទះ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ