ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អនុញ្ញាតឱ្យ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ចូលជួបសម្ដែងការគួរសម
November 29, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ចូលជួបសម្ដែងការគួរសម ព្រមទាំងបានពិភាក្សាទៅលើបញ្ហា ក៏ដូចជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងប្រតិបត្តិករដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ក្នុងស្រុក និងក្រៅប្រទេស។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយករង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសមាជិក នៃសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ជាច្រើនរូបផងដែរ។

នាឱកាសនោះ លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឱ្យរូបលោក ព្រមទាំងសមាជិក ចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ជាកិច្ចបន្ត លោកប្រធានសមាគម បានរាយការណ៍ជូន ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏ដូចជាអង្គប្រជុំ អំពីកិច្ចការងារដែលពាក់ព័ន្ធនៅក្នុងវិស័យដឹកអ្នកដំណើរផ្លូវគោកក្នុងស្រុក និងដឹកជញ្ចូនឆ្លងដែន ចាប់តាំងពីមានវិបត្តិកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជារួមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ គឺមិនណែនាំឱ្យមន្ត្រីធ្វើការខុសពីច្បាប់នោះទេ ហើយការងារដែលអនុវត្តជាប្រចាំ គឺត្រូវធ្វើឱ្យបានលឿនដោយមានប្រសិទ្ធភាព និងតម្លាភាពបំផុត។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍បន្ថែមថា សម្រាប់សំណើ និងសំណូមពរដែលសមាគមបានលើកឡើងនូវចំណុចមួយចំនួន ក្រសួងក៏បានធ្វើការពិនិត្យ និងដោះស្រាយនាពេលកន្លងមក ដោយឡែកសម្រាប់សំណើរមួយចំនួនទៀត ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ នឹងឲ្យក្រុមការងារធ្វើការសិក្សា វាយតម្លៃបន្ថែម ដើម្បីដាក់ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើការពិនិត្យតាមការជាក់ស្ដែង។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា គួរមានជំនួបបែបនេះឱ្យបានញឹកញាប់ ដើម្បីឱ្យបញ្ហាប្រឈមទាំងឡាយ ងាយស្រួលក្នុងការដោះស្រាយ និងកាត់បន្ថយភាពតានតឹងបានមួយចំណែកផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ