ព្រឹកថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីសារព័ត៌មានបានចុះផ្សាយថា មានទីតាំងហ្គេមបាញ់ត្រីចំនួន៥កន្លែង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈអាជ្ញាធរមិនបានចុះបង្ក្រាប ដែលទីតាំងទាំង៥នោះស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១,ទី២,ទី៣និងក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕
ប្រភព៖ អគ្គាធិការដ្ឋាន