សម្តេចក្រឡាហោម ស ខេង ផ្តល់ជំនួយសង្គ្រោះបឋមដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅខេត្តបាត់ដំបង
October 10, 2020    អ្នកទស្សនា :

      បន្ទាប់ពីមានគ្រោះទឹកជំនន់ដោយទឹកភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ខេត្តបាត់ដំបងបានជួបគ្រោះធម្មជាតិទឹកជនន់ដែលបានបង្ករអោយប្រជាពលរដ្ឋជួបការលំបាក។

      ដោយមើលឃើញពីការលំបាកនេះ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ សម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានសម្រេចផ្ដល់ជំនួយបឋមជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកក្នុងខេត្តបាត់ដំបង។

      នៅក្នុងជំនួយសង្គ្រោះបឋមនេះ រួមមាន៖ អង្ករ២០តោន មី២០០កេស និងត្រីខកំប៉ុង២០០យួរ ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ចាត់ចែងផ្តល់ជូនពលរដ្ឋរងគ្រោះតាមការជាក់ស្តែង៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ