អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ដ្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល
June 11, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ដ្រីរាជការស៊ីវិល ក្នុងរចនា សម្ព័ន្ធ នាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាលចំនួន៥១រូប ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានចូលរួម អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សរុបប្រមាណ១៥០នាក់។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាក់ សំអឿន បានបញ្ជាក់ថា «ការផ្ទេរភារកិច្ច និងការតែងតាំង មន្ដ្រីរាជការ គឺជាការចូលរួមចំណែក ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ដោយផ្អែកទៅលើចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានការីកចម្រើនបន្ថែមទៀត»។

      ឯកឧត្តមបន្ដថា មន្ដ្រីរាជការ ដែលទទួលភារកិច្ច និងតែងតាំង និងប្រគល់ភារកិច្ច នាថ្ងៃនេះ សុទ្ធតែជាមន្ដ្រីអនាគតបន្ដវេន ដែលមានសមត្ថភាព និងមានបទពិសោធន៍ឆន្ទះខ្ពស់ ក្នុងការបំពេញការងារ សាកសមនឹងទទួលការលើកទឹកចិត្ត ឲ្យទទួលមុខតំណែងនាពេលនេះ ដើម្បីសម្រេចឲ្យបាននៅការអនុវត្តការងារ កំណែទម្រង់ស្ថាប័ន និងការពង្រឹង​សមត្ថភាពការងារ នៅតាមបណ្ដានាយកដ្ឋាន ស្ថិតក្នុងរចនាសម្ព័ន្ធ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

      ជាងនេះទៅទៀត ឯកឧត្តម ប្រាក់ សំអឿន ក៏បានណែនាំទៅដល់មន្ដ្រីទើបតែងតាំងថ្មីថា ត្រូវបន្ដអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយសម្រេចឲ្យបាននៅសមិទ្ធផល​ជាច្រើន​ថែមទៀត ជូនអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបេសកម្មរបស់ខ្លួន ជាពិសេស វិស័យ កំណែទម្រង់អនុវត្តលទ្ធិប្រជាធិតេយ្យ និងនិតិរដ្ឋ ក្នុងក្របខណ្ឌតួនាទី​ភារកិច្ចរបស់ខ្លួន។

      នាឱកាសនោះ លោក គាន ណារិន អនុប្រធាននាយកដ្ឋានកិច្ចការងារសមាគម និងគណបក្សនយោបាយ តំណាងមន្ដ្រីរាជការដែលបានផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចថ្មី បានប្ដេជ្ញាចិត្តថា នឹងអនុវត្តឲ្យបានត្រឹមត្រូវតាមភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេស ខិតខំធ្វើកិច្ចសហប្រតិបត្តិការ និងអនុវត្តភារកិច្ចដើម្បី​សម្រេចបាននូវសមិទ្ធផល​នានាបន្ថែមទៀត តាមគោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ៕

ដោយ ៖ នាយករដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ