សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍នៃការចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបស់កងកម្លាំងការពារព្រំដែនតាមបណ្តាវរសេនាតូចប្រចាំទិសភូមិភាគទី១ ២ និងទី៣
February 03, 2020    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នារសៀល ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២០ បាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តាប់​របាយការណ៍​នៃការចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបស់កងកម្លាំងការពារព្រំដែនតាមបណ្តា​វរសេនាតូចប្រចាំទិសភូមិភាគទី១ ២ និងទី៣ ដែលបានចុះសួរសុខទុក្ខ និងពិនិត្យអំពីសំណង់ ជុំរំជម្រកស្នាក់នៅ និងមធ្យោបាយផ្សេងៗទៀត ។

កិច្ចប្រជុំប្រជុំស្តាប់របាយការណ៍នេះ មានការចូលរួមដោយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗរបស់ក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ ៕  

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ