សម្ដេចក្រឡាហោម ស ខេង៖  ការងារអន្តោប្រវេសន៍ជាកិច្ចការដ៏សំខាន់ក្នុងចំណោមការងារដ៏ទៃ
January 30, 2020    អ្នកទស្សនា :

សម្ដេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ  បានបញ្ជាក់ថា  ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដ៏សំខាន់មួយ ក្នុងចំណោមកិច្ចការសំខាន់ៗដ៏ទៃទៀតរបស់ជាតិ ។ 

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩  និងលេីកទិសដៅការងារឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០  ខែមករា  ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា "ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដ៏សំខាន់មួយ ក្នុងចំណោមកិច្ចការសំខាន់ៗដ៏ទៃទៀតរបស់ជាតិ ។ ការងារនេះ មានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរក្សាការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គមនៅក្នុងផ្ទៃក្នុងព្រះរាជាណាចក្រកម្ពុជា" ។ 

សម្ដេចបន្ដថា ក្រសួងមហាផ្ទៃ មានភារកិច្ចទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល ក៏ដូចជាចំពោះប្រជាជាតិទាំងមូល ជាមួយគ្នានេះ ការងារអន្តោប្រវេសន៍ ក៏ជាប់ទាក់ទិនមានឥទ្ធិពលដល់ការអនុវត្តគោលនយោបាយសំខាន់ៗនានា ដូចជានយោបាយការបរទេស នយោបាយទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហិរញ្ញវត្ថុជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ