សម្ដេចក្រឡាហោម ស ខេង អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ 
January 30, 2020    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ ៖  សម្ដេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី៣០  ខែមករា  ឆ្នាំ២០២០ បានអញ្ជេីញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩  និងលេីកទិសដៅការងារឆ្នាំ២០២០ របស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍  ។ 

នៅក្នុងពិធីបិទនេះដែរ ដោយមានការចូលរួមឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ  អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តប្រវេសន៍ ព្រមទាំងភាគីពាក់ព័ន្ធមួយទៀត ប្រមាណ ជា៤០០នាក់។ 

យោងតាម របាយការណ៍  បូកបូកសរុបលទ្ធផលការងារ  ប្រចាំឆ្នាំ២០១៩   និងទិសដៅកាងារឆ្នាំ២០២០  បានឲ្យដឹងថា 
អគ្គនាយករដ្ឋាន អន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅកម្ពុជាចំនួន ៣៧.៤៣៦ ឯកសារ មានចំនួន ២០.១០៧គ្រួសារ មនុស្ស ៦៩.៩៥៧នាក់  ស្មើនឹង ៩៤,៩៧% នៃចំនួន ដែលបានធ្វើស្ថិតិ។ 

របាយការណ៍  បន្ដថា  បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៏ ប្រកាសបិទការភ្នាល់គ្រប់ប្រភេទ តាមប្រព័ន្ធអេឡិចត្រូនិច online អគ្គនាយករដ្ឋាន អន្ដោប្រវេសន៍ បានអះអាងថា មានជនជាតិចិនជាង ២០ម៉ឺននាក់ បានចាកចេញពីប្រទេសកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ