ប្រសាសន៍សំខាន់ៗរបស់សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃនា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២០
January 29, 2020    អ្នកទស្សនា :

ប្រសាសន៍សំខាន់ៗរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃនា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២០៖

- អ្នកនយោបាយអគតិមួយចំនួនបានយកបញ្ហា EBA មកធ្វើនយោបាយដើម្បីបម្រេីផលប្រយោជន៍ក្រុមរបស់ខ្លួនដោយបានបំផុសចលនាមហាជនទាំងក្នុងប្រទេស និងក្រៅប្រទសដែលមិនបានគិតពីផលប្រយោជន៍រួមរបស់ប្រទេសជាតិ

- គ្រប់ព័ត៌មានទាំងអស់ដែលផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានទាំងអស់អាជ្ញាធរមានសមត្ថកិច្ចតាមដានជាប្រចាំ ដើម្បីអនុវត្តភារកិច្ចអោយបាមានប្រសិទ្ធភាព

- សម្តេច​បានផ្ដាំផ្ញើទៅនគរបាលទាំងអស់មិនត្រូវបម្រើបក្សពួក និងក្រុមគ្រួសាររបស់ខ្លួនជាធំឡើយ ត្រូវបម្រើជាតិនិងប្រជាពលរដ្ឋជាធំ

- នគរបាលយុត្តិធម៌ទាំងអស់ ត្រូវពង្រឹង និងអភិវឌ្ឍន៍ជំនាញបន្តទៀត ដើម្បីអនុវត្តតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព

- ថ្នាក់ដឹកនាំអង្គភាពនីមួយៗត្រូវចេះវិភាគមុខងារជំនាញវិជ្ជាជីវៈឱ្យស្របតាម ការងាជាក់ស្កែង ដើម្បីកុំអោយខាតបង់ថវិការជាតិ និងបាត់បង់ធនធានមនុស្សតាមរយៈការប្រើប្រាស់មន្រ្តីខុសជំនាញ

- ពាក្យថា “ នគរបាលជាតិ “ គឺមិនមែននគរបាលរបស់ក្រុមណាមួយទេ!!! គឺជានគរបាលរបស់ជាតិ!!!

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ