សម្តេចក្រឡាហោម ស ខេង៖ នគរបាលយុត្តិធម៌ទាំងអស់ ត្រូវពង្រឹង និងអភិវឌ្ឍន៍ជំនាញបន្តទៀត ដើម្បីអនុវត្តតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព
January 29, 2020    អ្នកទស្សនា :

ក្នុងពិធីប្រគល់រថយន្ដដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានលើកឡើងថា នគរបាលយុត្តិធម៌ទាំង អស់ត្រូវធ្វើយ៉ាងណាពង្រឹង និងបន្តបណ្តុះបណ្តាលលើវិជ្ជាជីវៈ ជំនាញរបស់ខ្លួន ដើម្បីអនុវត្តតួនាទីភារកិច្ចប្រកបដោយ ប្រសិទ្ធភាព។ សម្តេចលើកឡើងថា៖ " ព្រោះនគរបាល យុត្តិធម៌ របស់យើងមាន ច្រើនណាស់រាប់មិនអស់ទេ ប៉ុន្តែនគរ បាល យុត្តិធម៌ខ្លះ អត់បានបណ្តុះបណ្តាលទេ អានឹងយើង ត្រូវ និយាយគ្នាដែរ ក្នុងក្របខណ្ឌរដ្ឋាភិបាល ដែលផ្នែកមួយ អោយមាននគរ បាលយុត្តិធម៌ ប៉ុន្តែការរៀបចំសំ ណុំបែបបទ សំណុំរឿង បញ្ជូនទៅតុលាការ គាត់អ្នកអត់ចេះ អត់បានបណ្តុះ បណ្តាលគេចមិនផុតពីសមត្ថកិច្ចនគរបាលទេ "។

សម្តេចក្រឡាហោមបានបន្តថា នគរបាលជាតិពិតជាដើរ តួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបទល្មើសទាំងឡាយ និងត្រូវអនុវត្តភារកិច្ចរបស់ខ្លួនអោយបានត្រឹមត្រូវ និងស្របតាម ដែនសមត្ថកិច្ចការងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណា អោយមានភាពច្បាស់លាស់ ប៉ុន្តែក៏មិនត្រូវអនុវត្តអោយហួស ពីដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។
សម្តេចបានបន្ថែមដែរថា ការកំណត់ឱ្យច្បាស់លាស់តួនាទីភារកិច្ច លំហូរ ចរន្តការងារក្នុងអង្គភាព ឬស្ថាប័នមួយក៏មានសារ សំខាន់ផងដែរ ពីព្រោះកត្តាទាំងនេះគឺជាការធានាដល់ការសាមគ្គី និងឯកភាពក្នុងការបំពេញការងារកាន់តែល្អប្រសើរបន្ថែមទៀត។ ប្រសាសន៍សម្តេច៖ ចឹងការកំណត់តួនាទីភារកិច្ច ហើយរបៀបរបបធ្វើការនេះសំខាន់ណាស់ គឹដើម្បីធានាសាមគ្គី ឯកភាពនៅក្នុងអង្គភាព ចឹងរបបកំណត់ធ្វើការរបៀបមិច? ត្រូវគោរពតាមណុង!!! ចរន្តឯកសារពីណាទៅណា? រយៈពេលប៉ុន្មានអីមាណអាណឹងរឿងលំអិតជាក់ស្តែងទៀត។ ប៉ុន្តែជារបៀបរបបការងារយើងត្រូវតែកំណត់របបប្រជុំ របបរាយការណ៍អីណឹង។

សម្តេចក្រឡាហោមបញ្ជាក់បន្ថែមទៀតថា កន្លងមកសមត្ថកិច្ចមួយចំនួនគឺមិនបានអនុវត្តតាម​តួនាទីភារកិច្ចប្រចាំថ្ងៃឡើង គឺចាំតែថ្នាក់លើដាក់បញ្ជារ ឬមាន ប្រតិកម្មពីប្រជាពលរដ្ឋ ទើបចុះបង្រ្កាប ដែលនេះចំនុចដែល សមត្ថកិច្ចគួរយកចិត្តទុកដាក់ឡើងវិញ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ