សម្តេចក្រឡាហោម ស ខេង ប្រកាសយកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
January 24, 2020    អ្នកទស្សនា :

      ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ដែលមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន បានប្រកាសយកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

      កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍មានកំណើនយ៉ាងគំហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ជាក់ស្តែង អ្នកស្លាប់កើនឡើងចំនួន ២២០នាក់ ស្មើនឹង ១២% និងអ្នករបួសកើនឡើងចំនួន ១.៣៧១នាក់ ស្មើនឹង២៩%។ ទាំងនេះ មូលហេតុដោយសារកត្តាសំខាន់បីយ៉ាងគឺ កត្តាកំណើនយានយន្ត (ប្រមាណ ៣៧%) កត្តារហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់មានតុល្យភាពនឹងកំណើន យានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវដែលមិនគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់។

     មយោងតាម សេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ថ្លែងកោតសរសើរ ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

     នដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ អនុវត្តតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា "ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍" ប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសជូនសាធារណជនរួមមាន ៖  
ទី១-ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន ត្រូវ
បន្តផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត ឲ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
ទី២-អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវប្រកាន់ខ្ជាប់នូវស្រីលធម៌។ 
ទី៣-គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសយក ឆ្នាំ២០២០ ជាឆ្នាំនៃការរឹត
បន្តឹង អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ទី៤-អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់
ស្តីពីចរាចរណ៍ផ្លូវគោកត្រូវយកអស់ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ដោយស្មើភាព ដោយគ្មានការលើកលែង ដោយតម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជម្រុញអ្នកប្រើប្រាស់ផ្លូវឲ្យគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់។

      គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមថា  ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីការពារអាយុជីវិតខ្លួនឯង ជោគវាសនារបស់ក្រុមគ្រួសារជោគវាសនា និងកិត្តិយសនៃសង្គមជាតិ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ