អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសកម្មភាពការងារកន្លងមក តាមការិយាល័យទាំងអស់ នៃនាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន
January 23, 2020    អ្នកទស្សនា :

      នាសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសកម្មភាពការងារកន្លងមក តាមការិយាល័យទាំងអស់ នៃនាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន ដើម្បីជម្រុញសកម្មភាពការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២០ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ជាពិសេសឆ្លើយតបទាន់សភាពការណ៍បច្ចុប្បន្ន ព្រមទាំងស្តាប់នូវ សំណូមពរ បញ្ហាប្រឈមនានាកន្លងមកដែលជាមូលហេតុបង្កការលំបាកក្នុងការអនុវត្តការងារ ដើម្បីរកដំណោះស្រាយ។

      ទន្ទឹមនឹងនោះ ឯកឧត្តម បានមានមតិណែនាំមួយចំនួនដល់ប្រធាន-នាយការិយាល័យមានដូចខាងក្រោម÷
-បន្តពង្រឹងសមត្ថភាពរបស់ខ្លួន មានពេលវេលាគ្រប់គ្រាន់ក្នុងការមកបំពេញការងារ ចំពោះអ្នកមានសមត្ថភាពមានកម្រិត ត្រូវផ្តល់ឱកាសទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ តែបើនៅមិនអាចទៀតនោះ នឹងពិនិត្យឡើងវិញ
-ត្រូវចេះសហការគ្នា  រក្សាសាមគ្គីភាព គោរពតួនាទីតាមឋានានុក្រម រក្សាការសំងាត់វិជ្ជាជីវៈរបស់ខ្លួន និងរបស់អង្គភាព 
-គ្រប់គ្រងបញ្ហាវត្តមានមន្ត្រីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងធានាបានថារាល់មន្ត្រីតាមការិយាល័យត្រូវបានបែងចែកតួនាទី ភារកិច្ច រួចហើយ
-បំពេញតួនាទីរបស់ខ្លួន ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយអនុវត្តការងារឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត 
-គោរពតាមច្បាប់ បទបញ្ជាវិន័យនានាដែលបានដាក់ចេញសម្រាប់មន្ត្រីជាកម្លាំងនគរបាលជាតិ និងមន្រ្តីរាជស៊ីវិល  និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព និងផ្សព្វផ្សាយដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនផងដែរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ