ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ
January 14, 2020    អ្នកទស្សនា :

      នាទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គលេខាធិការ តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពក្រោមចំណុះនានាជាច្រើនរូប។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងប្រារព្ធធ្វើមហាសន្និបាតត្រួតពិនិត្យលទ្ធផលការងារ នៅថ្ងៃពុធ ទី១៩ និងថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ ហើយកិច្ចប្រជុំនាព្រឹកនេះគឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ព្រាង និងឯកសារពាក់ព័ន្ធនានាដែលអគ្គលេខាធិការដ្ឋានបានប្រមូលចងក្រងពីតាមបណ្តាអង្គភាពនានាក្រោមចំណុះក្រសួងមហាផ្ទៃ ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់កម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ខាមុខប្រកបដោយលទ្ធផលល្អប្រសើរ។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា តាមការគ្រោងទុកសម្រាប់សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០នេះ នឹងមានសមាសភាពចូលរួមប្រមាណ៧១០នាក់ ដែលជាថ្នាក់ដឹកនាំក្រសួង និងថា្នក់ដឹកនាំ រាជធានី-ខេត្ត ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានាផងដែរ ហើយអគ្គលេខាធិការដ្ឋាន ក៏បានកំពុងរៀបចំលើការងារមួយចំនួនពាក់ព័ន្ធនានា ដូចជាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារមួយចំនួនទៀតដើម្បីត្រៀមធ្វើយ៉ាងណាឲ្យការប្រារព្ធសន្និបាតនេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងលទ្ធផលល្អ។

      សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការរៀបចំសន្និបាតលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ គណៈកម្មការ មានភារកិច្ចរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ រៀបចំកម្មវិធីសន្និបាត ធ្វើកំណត់ហេតុ សុន្ទរកថាបើក និងបិទសន្និបាត រៀបចំឯកសារផ្សេងៗទៀត ដែលពាក់ព័ន្ធសន្និបាត សម្រាប់ចែកជូនសមាជិក សមាជិកាអង្គសន្និបាត និងសម្រាប់ផ្សព្វផ្សាយណែនាំបន្ត ព្រមទាំងធ្វើគម្រោងចំណាយផ្សេងៗ ដើម្បីពិនិត្យ និងដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ