អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់តំណាងប្រជាពលរដ្ឋចំនួន៥១៤គ្រួសារ នៅស្រុកពាមជរ ខេត្តព្រៃវែង
January 09, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា របាយការណ៍ ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១០រូប តំណាងឱ្យប្រជាពលរដ្ឋចំនួន៥១៤គ្រួសារ នៅភូមិចំនួន៤ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង សូមគោរពជូន សម្តេចក្រឡាហោម មេត្តាជួយអន្តរាគមន៍បញ្ចុះតម្លៃបូមទឹកបញ្ចូលស្រែ សុំឱ្យតម្លៃអោយបានប្រហាក់ប្រហែលនឹងភូមិក្បែរខាង និងស្នើសុំពិនិត្យអ្នកគ្រប់គ្រងប្រឡាយផងដែរ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាន នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ