ក្រសួងមហាផ្ទៃ អនុញ្ញាតអោយបង្កើតគណបក្សខ្មែរស្រឡា្ញញ់ជាតិ ប៉ុន្តែពុំទាន់មានសុពលភាព និងអាចធ្វើសកម្មភាពនយោបាយបានឡើយ
January 06, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានអនុញ្ញាតអោយបង្កើតគណបក្សខ្មែរស្រឡា្ញញ់ជាតិ ឈ្មោះសសេរជាអក្សកាត់ ( គ.ខ.ស.ជ) មានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១៧ បេ១០ ផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្តីពីនយោបាយ។ 

      ក្នុងសេចក្តីជូនដំណឹងនេះផងដែរបានបញ្ជាក់ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខាងលើនេះ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមវាក្យខណ្ឌទី២ មាត្រា ៩  មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ