អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពី លទ្ធផលនៃការអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់ប្រជាពលរដ្ឋ១គ្រួសារ រស់នៅស្រុកទឹកឈូ ខេត្តកំពត
December 26, 2019    អ្នកទស្សនា :

      រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពី លទ្ធផលនៃការអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់ប្រជាពលរដ្ឋ១គ្រួសារ រស់នៅស្រុកទឹកឈូ ខេត្តកំពត សូមគោរពជូន សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដោយកើតទុកមិនសុខចិត្តប្តឹងមន្ត្ត្រីនគរបាល១រូប បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពត ថាបានរារាំងមិនឱ្យពួកគាត់ចាក់ដីដាក់លូធ្វើផ្លូវចូលផ្ទះរបស់ពួកគាត់រហូតឈានដល់ការប្រើអំពើហឹង្សាលើមកពួកគាត់ទៀត ទោះជាមានលិខិតសំណើសុំរបស់ពួកគាត់បានទទួលការអនុញ្ញាតឱ្យចាក់ដីដាក់លូពីអាជ្ញាធរដែនដីតាមលំដាប់ថ្នាក់ក៏ដោយ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ សាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ