ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការងាររក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
December 24, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាំងអស់លើ ផែនសណ្តាប់ធ្នាប់សាធារណៈរបស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារផែនសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ប្រធាននាយកដ្ឋានទេសចរណ៍ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋានបេតិកភណ្ឌ ប្រធាននាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ បានមានប្រសាសន៍ថា ការងាររៀបចំ និងថែរក្សាសណ្តាប់ធ្នាប់សាធារណៈនេះ គឺជាការងារដ៏មានសារសំខាន់ណាស់ ដែលនេះជាវិស័យស្នូលក្នុងការរីកចម្រើន និងការអភិវឌ្ឍន៍របស់ប្រទេសមួយ ដោយអាស្រ័យលើសុខសន្តិភាព ទាំងសណ្តាប់ធ្នាប់សាធារណៈ ទាំងសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមផងដែរ។

      ក្នុងនោះផងដែរ ឯកឧត្តម ក៍បានមានប្រសាសន៍ណែនាំ និងក្រើនរំលឹកដល់បណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចដោយទទួលខុសត្រូវដែលក្រសួងមហាផ្ទៃបានប្រគល់ជូន ដើម្បីធ្វើយ៉ាងណាថែរក្សារៀបចំសន្តិសុខ សណ្តាប់សង្គម ជូនប្រទេស និង ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

      សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងលើតួនាទី ភារកិច្ច និងស្វែងយល់គ្នាទៅវិញទៅមកលើបញ្ហាប្រឈម និងសំណូមពរនានារវាងអង្គភាព ស្ថាប័នពាក់ព័ន្ធទទួលខុសត្រូវលើការងារសណ្តាប់ធ្នាប់សារណៈ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ