សហភាពអឺរ៉ុប កោតសរសើរចំពោះវឌ្ឍន​ភាពនៃ​ការរីក​ចម្រើនរបស់កម្ពុជា ទាំងលើវិស័យសេដ្ឋកិច្ច និងសង្គម
December 20, 2019    អ្នកទស្សនា :

ក្រោយជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយ​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​ទើប​តែងតាំងថ្មី នៃសហភាពអឺរ៉ុប នារសៀលថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានមាន​ប្រសាសន៍ថា សហភាពអឺរ៉ុបបាន​កោតសរសើរ​ចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់កម្ពុជា ទាំងលើវិស័យសេដ្ឋកិច្ច និងសង្គម ។ ទន្ទឹមនេះ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ភាពជាដៃគូររវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល។ ឯកឧត្តមបន្តថា សហភាពអឺរ៉ុប ពិតជារីករាយ និងគាំទ្រចំពោះការចូលរួមចំណែកនៅក្នុងការងារនេះឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមដែរថា រាជរដ្ឋាភិបាល តែងតែចាត់ទុកអង្គការ​សង្គមស៊ីវិល គឺជា​ដៃគូមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែងក្រសួងមហាផ្ទៃ បានរៀបចំវេទិការភាពជាដៃគូរ​វាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល ចំនួន០៣លើករួចមកហើយ ដែលនេះបង្ហាញ​អោយឃើញការខិតខំក្នុងការលើកកម្ពស់ភាពជាដៃគូរជាមួយគ្នា៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ